ក្រីក្របណ្តាលមកពីអ្វី

ក្រីក្រនៅក្នុងសង្គមនិមួយៗ តែងតែមាន អ្នកមាននិងអ្នកក្រីក្រ ជៀសមិនផុត មិនថាតែប្រទេសកំពុង អភិវឌ្ឍន៍ទេ សូម្បីតែប្រទេស អភិវឌ្ឍន៍ ក៏នៅមានប្រជាជនក្រីក្រដែរ។តើទាំងនេះបណ្តាលមកពីអ្វី? ដូចជាចាស់ៗ ដែលរស់ នៅកម្ពុជា តែងតែនិយាយប្រាប់ កូនៗថា ចុះពី រត់ ឆ្នាំ១៩៧៩ ប្រជាជនខ្មែរ មានជីវិភាព ប្រហាក់ប្រហែល គ្នា មិនដឹងថាអ្នកណាជាអ្នក មានអ្នកណាជាអ្នក ក្រទេ ព្រោះ គួ្រសារគេ ក៏ដូចគ្រួសារយើង គឺចាប់ ផ្តើមពីបាតដៃ ទទេដូច គ្នា។ អ្នកខ្លះក៏ទៅចាប់ផ្ទះនៅទីក្រុង សំរាប់ រកស៊ីជញ្ចឹមជីវិត អ្នកខ្លះក៏ទៅចាប់ដីនៅជនបទសំរាប់ រកស៊ីជញ្ជឹមជីវិត តាមចិត្ត ដែលគ្រួសារខ្លួនចង់ ដូចៗគ្នា ។ នៅពេលនោះមានតែប្រទេសកម្ពុជាមួយគត់ ដែលគ្មានអ្នកមាន និងគ្មានអ្នកក្រីក្រ ព្រោះជីវិភាពនិងការ រស់នៅ របស់ប្រជាជនខ្មែរ មានលក្ខណៈ ប្រហាក់ប្រហែលគ្នា មិនមានអ្វី សំគាល់ថាជាក្រុម អ្នកមាន ហើយក៏គ្មានអ្វី សំគាល់ថាជាក្រុម អ្នកក្រដែរ។ ព្រោះអ្នកដែលមករស់ នៅទីក្រុង មាន ផ្ទះពីរបីជាន់ សំរាប់រស់នៅ រីឯអ្នក ដែលទៅរស់ទៅរស់នៅឯជនបទក៏មានដី ពីរបីហិតា សំរាប់​ធ្វើស្រែដូចគ្នា។ ក៏ប៉ុន្តែ នៅពេល បច្ចុប្បន្នសង្គម បានចែក ប្រជាជនកម្ពុជា ជាពីរក្រុម ដូចប្រទេសនានាដែរ ។​ក៏ប៉ុន្តែខុសផ្លែក ត្រង់ ប្រទេសកម្ពុជា អ្នកមាន មានដល់ថ្នាក់ ផ្ញើលុយនៅធានាគាឡើងធនាគាលាញហានទទួល បញ្ញើរ។ ឯអ្នក ក្រីក្រ ក៏ដូចគ្នាគឺក្រដល់ថ្នាក់ រកដីមួយចំអាម រឺកូនខ្ទមតូចមួយសំរាប់ជ្រកគ្មានដូចគ្នា។ តើទាំងនេះបណ្តាលមកពីអ្វី? មកពីបុក្គល រឺមួយ មកពីសង្គមជាតិជាអ្នករៀបចំវាសនា ពួកគេអោយមាន ជីវិភាពខុសគ្នា ដូច ឋានសួគ៍ និង ឋាននរក ដូច្នេះ។ អ្នកខ្លះថាមកពីសង្គម ធ្វើអោយពួកគេក្រីក្រ ក៏ប៉ុន្តែក៏មានអ្នកខ្លះថា បណ្តាលមក ពីបុក្គលនោះគ្មាន គំនិតទេទើប ធ្លាក់ខ្លួន ក្រីក្រដូច្នេះ ។ ព្រោះមានខ្មែរខ្លះក៏រស់នៅក្នុងសង្គមនេះដែរ តែគេបែជា ក្លាយជាមហាសេដ្ឋី ដោយចាប់ផ្តើម ពីបាទដៃទទេ កាលពីឆ្នាំ៧៩ ដូចគ្នា ។

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: