អប្សារាមានកំហុសអ្វី?

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលធ្លាប់ មានកេរ្កិ៍  ឈ្មោះនិងវប្បធម៌រុងរឿង នៅក្នុងប្រវត្តសាស្ត្រ  ពិភពលោក យើងផងដែរ។ ទាំងនេះធ្វើអោយខ្មែរ  អាចញញឹម និង អួតបរទេសថា ខ្មែរក៏ជា ពូជដែល ធ្លាប់ខ្លាំងពូកែ មួយនៅក្នុង លោកដែរ ជាពិសែស  គឺផ្នែកវប្បធម៌ និងអរិយធម៌ ដ៏អស្ចារ្យដែល មិននិក  ស្មានថា ជាស្នាដៃ របស់ មនុស្សជាតិ ជាអ្នកក៏សាង  វាឡើង។ អ្វីដែលខ្មែរបញ្ជាក់ ថាខ្លួនធ្លាប់ខ្លាំងនោះ   គឺប្រាង្គប្រាសាទ ដ៏ច្រើន មហិមារ នៅពាស ពេញ  ផ្ទៃប្រទេស របស់យើង។  ហើយខេត្តដែលមានប្រាសាទច្រើនជាងគេ គឺខេត្ត   សៀមរាប ដែលជាខេត្តបេះដូង ខាងផ្នែកវប្បធម៌ប្រវត្តសាស្រ្ត ដែលបានជួយទាក់ទាញភ្ញៀវ ទេសចរណ៍   ជាតិនិង អន្តរជាតិ បានច្រើន។ ហេតុអ្វីបានជាប្រាង្គប្រាសាទនៅខេត្ត សៀមរាប ទាក់ទាញ ភ្ញៀវ  បានច្រើន ជាងគេ។ទាំងនេះធ្វើអោយអ្នកដែលធ្លាប់ ទៅកំសាន្ត ខេត្តសៀមរាប ផ្តលចំលើយមក ខុសៗគ្នា  ទៅតាមទស្សនៈផ្ទាលខ្លួនរបស់ ពូកគាត់យលឃើញ។ តើចំលើយទាំងនោះមានលក្ខណៈខុសគ្នាត្រង់ណា?   ហើយចំណែកអ្នកវិញតើយលឃើញ បែប ណាដែរ?។ ទាំងនេះសូមបងប្អូនវិភាគចំលើយ ដែលខ្ញុំបានដឹង  ពីអ្នកដែលធ្លាប់ រស់នៅ និង បានទៅលេងខេត្តសៀមរាបខ្លះៗ កន្លង់មក ។ មានអ្នកខ្លះយលថាខេត្ត   សៀមរាបល្បីឈ្មោះដោយសារ នៅខេត្តនោះមាន ប្រាង្គប្រាសាទអង្គរវត្ត ដែលជាប្រាសាទ មានក្បាច   រចនាល្អឯកគ្មានពីរក្នុងលោក។ ចំនែកអ្នកខ្លះទៀត បែជាមានចំលើយផ្សេងទៅវិញថា បានជាខេត្ត  សៀមរាបទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនព្រោះ ដោយសារ នៅខេត្ត សៀមរាបមានរូបអប្សារា  ទៅវិញបានជាពូកគាត់ហានឆ្លើយបែបនេះ ព្រោះគាត់ បានសង្កេតឃើញថា នៅពេលគាត់ទៅកំសាន្តនៅ  អង្គរវត្ត ឃើញរូបអប្សារា រលោងផ្នែកដើមទ្រូង របស់អប្សារាជាងកន្លែងណាៗទាំងអស់ ។ ហើយពូកគាត់  បានសន្ថានថា កន្លែងនេះហើយ ដែលជួយទាក់ទាញភ្ញៀវអោយមកទស្សនា កាន់តែច្រើន ឡើងៗពីមួយ  ឆ្នាំទៅមួយឆ្នាំ។ ទាំងនេះហើយដែលជួយអោយប្រទេសយើងអាចទាញលុយបានយ៉ាងច្រើនសន្ធកសន្ធាប់  សំរាប់  ជួយលើក កំពស់ជីវភាពរបស់ប្រជាពរដ្ឋ។ នៅពេលលឺចំលើយនេះភ្លាម អ្នកដែលរស់ នៅខេត្ត  សៀមរាបមួយចំនួន បែជាប្រត្តិកម្ម ភ្លាម ថាអប្សារាគឺ ជាមេរោគសំរាប់បំផ្លាញសង្គមរបស់គាត់ទៅវិញ។  តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី? ទាំងនេះដោយ សារនៅខេត្តសៀមរាប មានក្រុម មួយ ដែលមាន  ឈ្នោះថា អប្សារា ដែលមាននាទី ថែរក្សានិង អភិរៈដីនៅខេត្តសៀមរាប ពេញទឹក ពេញដី ស្រែកតែ ចង្អុល   ថាត្រង់នេះត្រង់នោះ តាមចិត្តតាមមាត់ក្រុមខ្លួនថា។ ទាំងនេះធ្វើអោយប៉ាសពាលដលដីប្រជាពរដ្ឋ ដែលធ្លាប់  រស់នៅរាប់សិបឆ្នាំមកហើយ ជាពិសែល គឺកន្លែងដឺត្រូវប៉ាន និងត្រូវហ៊ុងសុយ លក់បានថ្លៃ។  ដោយសារហេតុនេះហើយដែលធ្វើអោយ អ្នកដែលរស់នៅខេត្តសៀមរាបមួយចំនួន ស្អប់អប្សារាខ្លាំងណាស់  និង មិនចង់លឺឈ្មោះអប្សារាឡើយ។ ចុះចំនែកបងប្អូនវិញឆ្លើយយ៉ាងមិចអំពីសំនួរខាងលើ ដែលបាន លើក ឡើងនោះ។ទាំងនេះគឺមានតែអ្នកដែលចេះយកខួក្បាល មកវិភាគទេបាន ដឹងនៅចំលើយ ដែលមាន លក្ខណៈ ខុសគ្នាទាំងនោះ។ហើយផ្តលចំលើយសំហេតុ សំផល ដើម្បីអោយប្រជាជនទូទៅ ទទួលយកបានទាំងអស់គ្នា៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: