ទស្សនៈតាមហាងកាហ្វេ

ប្រទេសកម្ពុជាជាប្រទេស កាន់របប នយោបាយ លទ្ធិប្រជាធិប្បត្តិយមួយ តាមរដ្ខធម្មនុញ្ញ របស់ប្រទេសកម្ពុជា   បានកំណតតាំងពីឆ្នាំ១៩៩១ និងរៀបចំបោះឆ្នោតដោយ អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ ដោយហៅ   កាត់ថា អ៊ុនតាក់។ នៅពេលនោះប្រទេសកម្ពុជាយើង មានគណបក្ស ចូលរួមយ៉ាងច្រើនសន្ធិកសន្ធាប់ ដោយ   ខ្ញុំចាំមិនច្បាស់ គឺប្រហែលជាង៥០គណបក្សបានចូលរួម ប្រគួត ប្រជាញរកអ្នកគាំទ្រ ដោយតាំង ខ្លួនជា  អ្នក  ស្នេហាជាតិ  និងលទ្ធិ ប្រជាធិប្បត្តិយ រៀងៗខ្លួន។ គណបក្ស ក៏ដូចជាដំនើរជីវិត មនុស្ស សត្វ និងអ្វីៗ ដែលមាន  ជីវិតនៅលើលោកយើងនេះដែរគឺវា មានកើតនិង មានស្លាប់ ទៅវិញជារឿងធម្មតា។   នៅពេលបោះឆ្នោតលើកក្រោយៗ គណបក្យ ខ្លះក៏បានស្លាប់ ទៅវិញជាបន្តបន្ទាប់ តាមដំនើជីវិតរបស់ ធម្មជាតិ  បានកំណត់ ទុកអោយរបស់វា។ នៅប្រទេសកម្ពុជាជាធម្មតា ធ្វើកាបោះឆ្នោត ៥ឆ្នាំមួយដង់ក្នុងមួយអាណាត់ៗ តាមច្បាប់  របស់ រដ្ឋធម្មនុញ្ញបានកំណត់ ។ ប៉ុន្តែរហូតដល់ ឆ្នាំ២០១២គណបក្យទាំងនោះបានស្លាប់    និងចូល ជា បក្យសម្ព័ន្ធ ជា មួយគ្នានិងបានកើតថ្មី ថែមទៀតនៅសល់តែ១០គណបក្យ ប៉ុនោះ ។   យើងសង្កេតឃើញនៅប្រទេសកម្ពុជា មានលក្ខណៈខុសពីប្រទេសផ្សេងៗ ត្រង់ នៅពេលជិតបោះឆ្នោត តែង   តែបែកបាក់ គ្នានិងបង្កើត គណបក្យថ្មី រហូតអោយតែជិតបោះឆ្នោតមួយដង់ៗ ។ ហើយនៅ ក្រោយ បោះឆ្នោត  គណបក្សមួយចំនួនតែងតែចង់រួមរួមគ្នាជានិច្ចជារៀងរាល់លើក ទាំងនេះក្លាយជា ទំលាប់របស់អ្នកនយោបាយ   នៅកម្ពុជាទៅហើយ ។ នេះជាចារិតរបស់ ប្រជាជនខ្មែរ យើងមួយចំនួន ចាម់ពីក្រោយសម័យអង្គរមកម្លេះ។   ជាក់ស្តែង នៅក្រោយបោះឆ្នោតឃុំសង្កាត់ លើកនេះគណបក្យសមរង្ស៊ី និងគណបក្យ សិទ្ធិមនុស្ស ក៏ចាប់   ផ្តើមចង់រួបរួមគ្នាទៀតហើយ។ ដោយមិនគិតថាគណបក្ស ទាំងពីរមាន លក្ខណៈនិងទស្សនៈ  នយោបាយខុសគ្នាមួយចំនួយឡើ តើអ្នកយលថាគណបក្សទាំងពីរអាចរួបរួមគ្នាបានដែ  រឺទេ?ទាំងនេះធ្វើអោយ អ្នក វិភាគ នយោបាន ក៏ដូច  ប្រជាពរដ្ឋទូទៅបានផ្តលចំលើយ ខុសៗគ្នា ដោយ  មានហាង កាហ្វេខ្លះ មានចាស់ៗ ដំឡើងបំពង់ក៏ដាក់ គ្នា  ក៏ដូចជាភ្នាល់គ្នាចាក់ លុយ សិងគ្រុបហាងកាហ្វេ ។  តើបង ប្អូនដាក់ខាងរួបរួមគ្នាបាន រឺដាក់ខាង មិនអាច  ទៅរួចនៅក្នុងរឿងនេះ? ហើយមានបានវិភាគ និងចាប់អរម្មក្នុងរឿងនយោបាន  ក៏ដូចជារងចាំមើលព្រិត្តិការណ៍នេះ ទាំងអន្ទាស់សារ  ចង់ដឹងលទ្ធិផលឆាប់ៗក្នុងការួបរួមគ្នា និង អាលសើច  ចំអក់រឺលើកសរសើរ ព្រឹត្តិការណ៍ រួបរូមគ្នា របស់   គណបក្សទាំងពីរដែទេ?។ ក៏ប៉ុន្តែប្រជាជនមួយចំ នួនបានយល ថាព្រឹត្តិការណ៍នេះនិងអូសបន្លាយរហូតដល   ក្រោយបោះឆ្នោត ឆ្នាំ២០១៣ ឯណោះ ហើយមានអ្នកខ្លះទៀតយលថា វានិង អូលបន្លាយ ដល់   ក្រោយឆ្នាំ២១១៣ វិញ។ តើចំណែកអ្នកយលថាដលពេលណាដែរ? តើរហូតដល់ក្រោយឆ្នាំ ២០១៣ រឺ   រហូតដលក្រោយឆ្នាំ២១១៣? ។ទាំងនេះហើយដែលធ្វើអោយចាស់ៗនៅតាមហាងកេហ្វេ នាំគ្នាចាក់   លុយក្នុងរឿងនយោបាយនៅកម្ពុជា ។ប្រសិនជាព្រឹត្តិការណ៏របស់ គណបក្សទាំងពីរ អាចធ្វើបាន ដូចមេបក្សមួយៗអាស់អាងថា គណបក្ស ប្រជាធិប្បត្តិយត្រូវតែរួបរួមគ្នានោះ  ។តើអ្នកយលថា គណបក្ស   ប្រជាធប្បត្តិយ គេងគ្រែមួយសុមិនពីរខុសគ្នានេះទទួលបានកៅអីប៉ុន្នាន? ។ ប្រហែលទទួល  បានលើល  កាគ្រោងទុកដូចឆ្នាំ២០១២ទៀតទេដឹង? ទាំងនេះសុទ្ធិតែប្រជាជន ទូទៅដណ្តើមគ្នា បើកគ្របមុន  មេដូលដើម្បីដឹងលទ្ធិផល ពិតប្រកត់ ដូចឆ្នាំ២០១២ទៀត (ព្រៀបធៀបក្នុងកាលេងល្បែងចាក់មេអាប៉ុង) ។

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: