ឧទ្យានជាតិកែប

ឧទ្យានជាតិកែបមានទីតាំងស្ថិតនៅក្នុងដែនដីនៃបុរីកែបដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុកំពតហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឧទ្យានជាតិនេះមានផ្ទៃដី ៥.០០០ ហិកតាមានព្រំប្រទល់ ខាងជើងជាប់នឹងផ្លួវជាតិលេដ ១៦ ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ, ខាងកើត និង ខាងលិចជាប់នឹងផ្លួវជាតិលេដ ១៦២។ បុរីកែបមានព្រំប្រទល់ប្រមាណ ១៥ គីឡូម៉ែត្រក្រៅពីផ្លូវគោក ផ្លូវសមុទ្រក៏អាចជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់ផងដែរ ។ ច្រើនជាងនេះទៅទៀតវាផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀសខ្យង ងាវ… ៘ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់គឺតំបន់ឧទ្យានជាតិកែប គឺជួយទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ ។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិចនៃតំបន់នេះ ព្រៃកោងកាងលាតសន្ធឹងពីតំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងខាងលើនេះផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និង គ្រប់សត្វសមុទ្រ ។ ក្រៅពីនោះក៏ជាតំបន់តូចធំធ្លាប់មានប្រវត្តិថា ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង ។ ដើម្បីរារាំងនឹងការដែលចេះតែមិនឈប់ឈរនូវការកាប់បំផ្លាញព្រៃឈើ បំផ្លាញជម្រកធម្មជាតិ និង ជីវសាស្ត្រចម្រុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវបានសម្រេច និង ប្រកាសដាក់ជាឧទ្យានជាតិដោយព្រះរាជក្រឹត ដែលឡាយព្រះ ហស្តដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ។

នៅពេលដែលយើងឡើងជិតដលកំពូកភ្នំឧទ្យានជាតិ

យើងថតរូបរួមគ្នា នៅពេលដើកំសាន្តក្នុងឧទ្យានជាតិ

ឈ្មោះអ្នកដែលយើងឃើញនៅផ្លួវចូលឧទ្យាន

ផ្លូវនៅខេត្តកែប មើលទៅស្រស់បំព្រងទៅដោយផ្កា

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: