យុវជនកាតុលិក

Thaiនេះគឺជាសកម្មភាព របស់យុវជន កាតុលិក រសប់ប្រទេសថៃក្នុង សកម្មភាព បុណ្យប្រចាំឆ្នាំ របស់ ក្រុមយុវជននៃ សាសនាគ្រឺស្ត។ យុវជនគឺ ជាអ្នកស្នង់ដំណែង របស់ មនុស្ស ជំនាន់ក្រោយ ដូចនេះហើយបានជា ប្រទេសថៃ មានសក្មភាព យ៉ាងខ្លាំង ទៅលើយុវជនយ៉ាងខ្លាំង ។ដូននេះហើយបានជា គេយកចិត្តទុកដាក់ទៅលើយុវជនយ៉ាងនេះ ទាំងនេះហើយ ដែលធ្វើអោយ ប្រទេសជិតិខ្លួន មានភាពរីកចំរើនគឺត្រូវ ធ្វើអោយ យុវជនមានគុណភាពខ្ពូល់ ទើបអាចធ្វើអោយ ប្រទេស មានការរីកចាំរើនទៅបាន ។គឺមិនអាចធ្វើអោយប្រទេសរីកលូតលាស់ទៅបាន គឺពិតណាស់ ប្រជាជន ត្រូវតែ មានគុណភាពខ្ពួស់។

ចំណាត់ក្រុម ៖Don Bosco

មានអរម្មដូចម្តេចនៅពេលឡើងបូកគោ?

casinoប្រទេសកម្ពុជា ជាប្រទេសមួយ ដែលស្ថិតនៅក្នុង ​តំបនដែលយើងហៅថា សុវណ្ណភូមិ។ ដោយសារ ​ធម្មជាតិអំណោយផលខ្លាំង និងមាន​ធនធាន​​​ធម្មជាតិច្រើន ជាពិសែសគឺស្ថានភាពភូមិសាស្រ្ត ​​របស់ប្រទេសយើងដែលសំបូរ ទៅដោយដំបន់​​រមនីដ្ឋានធម្មជាតិ ដែលធ្វើអោយប្រទេស​​យើងទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ​យ៉ាងច្រើនកុះករ ហើយធ្វើអោយ ប្រទេសយើង​ហៅផ្នែកទេសចរណ៍នេះ​ថាជាឧស្សាហកម្ម​​គ្មានផ្សែង។​ក៏ប៉ុន្តែ រម្មនីដ្ឋានមួយដែលធ្វើអោយ ​ខ្ញុំមិនសប្បាយចិត្ត និងចាត់ទុកថារម្មនីដ្ឋាន​​នេះមិនមែនជារម្មនីដ្ឋានដែលស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជាយើងនោះគឺ ឋានសួគ៍​បូកគោ។ ​​ព្រោះថានៅលើភ្នំបូកគោគ្មានអ្វិដែលមានលក្ខណៈជាខ្មែរ និង បញ្ជាក់ថា ស្ថិតនៅលើទឹកដីខ្មែរ និងធ្វើអោយ​​​មត្តិមួយចំនួន យលថា រម្មនីដ្ឋាន មួយនេះមិនស្ថិតនៅលើដីកម្ពុជាឡើយ​។ព្រោះនៅលើអគារ casino ​ដែលទាក់ទាញ ភ្ញៀវទេសចរណ៍ ជាងគេនោះគ្មានអក្ស របស់ម្ចាស់ទឹកដីឡើយ។ ទាំងនេះ​ហើយដែល​​ធ្វើអោយខ្មែរមួយចំនួនមិនសម្បាយចិត្ត នៅពេលដែលឃើញទឹកដីរបស់ខ្លួនត្រូវបាន គ្រប់គ្រង់អោយវប្បធម៍ របស់បរទេសទាំងស្រុង។ តើបូកគោជាដីខ្មែរទេ? បើដីខ្មែរហេតុអ្វីនៅលើអាគារគ្មានសរសេរភាសារខ្មែរ? ​ទាំងនេះធ្វើអោយខ្ញុំទៅកំសាន្តភ្នំបូកគោដើម្បីកំសាន្តលំហែកាយ បែជាធ្វើអោយខ្ញុំ​មានអរម្មកាន់តែតាន​​តឹងថែមមួយកំរិតទៀត។ជាពិសែសវាធ្វើអោយខ្ញុំមានអរម្មភ័យព្រួយ ក្នុង ការបាត់បង់កម្ពុជា ពីផែនទី​​ពិភពលោកនៅ​ថ្ងៃណាមួយ តាមការ រវើរវាយផ្តែសផ្តាស់របស់ខ្ញុំ។ ​

ជាតិយើងទទូលបានពានលេខមួយច្រើនជាងគេ

ចារាចរណ៏

ប្ររទេសមួយ ដែលមានឈ្នោះល្បីល្បាញ ច្រើនវិស័យ ដែលធ្វើអោយពិភពលោក​ខាងក្រៅ​ចាប់អរម្ម។ ស្ទើតែមិនហានឈានជើង ដើរលើទឹកដី សុវណ្ណភូមិ មួយនេះ។ ប្រទេសកម្ពុជា ជាប្រទេស​ដែលមាន គេរ្គិ៍ឈ្មោះល្បីនិងជាប់ចំនាត់ថ្នាក់ លេខមួយ ច្រើនជាងគេ បើគឹតជាមេដាយវិញ ទាលតែយក ឡានដឹក។ តើអ្វី ខ្លះដែល កម្ពុជា ទទូលបាន​​លេខមួយក្នុងសកលលោក និង ក្នុង​តំបន់អាសាន? ខ្ញុំក៏មិនសូវចាប់អរម្ម និង ការទទួលបានជោគជ័យ របស់ជាតិយើងប៉ុន្មាន​ដែរ។​តែ ប្រជាជន ខ្មែរយើង ភាគច្រើន​មានមោតនភាព ខ្លាំងណាស់ នៅភាពជោគជ័យ របស់ជាតិយើង។ តាមការដឹងខ្លះៗដែលខ្ញុំចាប់អរម្មនោះគឺ ការទទួលបានឆ្នេរស្អាត់ លេខមួយ ក្នុងលោក(រកធុងដាក់សំរាមមួយគ្មាន) កំនើនសេដ្ឋកិច្ច ខ្ពួសជាងគេ​នៅអាសាន (រាស្ត្រគ្មានការងារធ្វើ) អ្នកដឹកនាំមាន រយះ ពេលយូរជាងគេ គ្រោះថ្នាក់ចារាចរណ៍​ជាប់លេខមួយក្នុងលោក មោតនភាពជាតិអាល់កុល (ស្រា) អភិវឌ្ឍន៍ភ្លឺស្វាងខាងភ្លឺងដាច ជាដើមជាពិសែលអំពើពុករួយ (សូម្បីតែព្រះសង្ឃក៏ដាក់លុយដើម្បី បានដំណែងល្អក្នុងវត្តដែរ)។តើប្រទេសណា មានមោតនភាពជាតិ ជាងប្រទេសខ្មែរទៀត?។ដោយសារប្រជាជនមានមោតនភាព ទៅលើជាតិរបស់ខ្លួនខ្លាំងពេកភ្លិច ងាកមើលបរទេសដែលនៅជុំវិញដែលមិនដែល លឺពូកគេអួត ប្រទេសគេមួយមាត់ផង។ ស្រាប់តែនាំគ្នាទៅធ្វើខ្ញុំគេភ្លូកទឹកភ្លូកដីទៅវិញ ។ តើទាំងនេះបណ្តាលមកពីកត្តាអ្វី? មកពីប្រជាជនល្ងុង រឺមកពីរដ្ឋភិបាល ជាអ្នករៀបចំប្រទេសមិនអោយ រាស្រ្តខ្វាយខ្វល់ពីសង្គម​ខ្លួនដូចនេះ។

ហេតុអ្វីភ្ញៀវទេសចរណ៍ចូលចិត្តអង្អែលសុដនរបស់អប្សារា

អប្សារាប្រទេសកម្ពុជាគឺជា ប្រទេសដែលមានវប្បធម៍ អរិយធម៍ និង សាសនា ចូលចិត្ត កសាងស្ថាបនា​ប្រសាទ ដូច្នេះហើយបានជាយើង ឃើញមាន​បន្សល់ នៅ ស្នាដៃពីបុរាណ យ៉ាងច្រើន ដើម្បី​បញ្ជាក់ អំពីភាពរុងរឿងរបស់ជាតិយើង សំរាប់​អោយ កូនចៅជំនាន់ក្រោយ យល់ដឹងអំពីស្នាដៃ ដូនតា និង ប្រវត្តសាស្រ្តជាតិ ខ្លូន មានលក្ខណៈ ដូចម្តេចខ្លះ។ នៅពេលបច្ចុប្បន្ន ដោយសារស្នាដៃ ដូនតា យើង បានកសាង នៅមរដក ទាំងនោះ​ទុកអោយ ធ្វើអោយប្រទេសជាតិ របស់យើង អាចទាក់ទាញ ភ្ញៀវជាតិ និង អន្តរជាតិ យ៉ាងច្រើន ដើម្បីទស្សនា នៅប្រាសាទ ទាំងនោះ ហើយធ្វើអោយ​យើងជាកូនចៅមាន  មោតនភាពជាតិខ្លួន។ ប៉ុន្តែអ្វីដែលធ្វើអោយ ភ្ញៀវមើលនិងភ្នែកមិនស្អែត ចង់តែយកដៃ ទៅអង្អែលនោះគឺ ភាពពិនប្រសព្ធ របស់វិចិត្តករ សម័យនោះ ក្នុងការ រាចនា នៅភាពមូលខ្លំនៃ សុដន របស់នារីក្នុង សម័យនោះ។ ទាំងនេះហើយ ដែលធ្វើអោយ ភ្ញៀវទេសចរណ៍ ភាគច្រើនដែលបាន ទៅទស្សនា ប្រសាទនានា តែងតែស្រឡំដៃ ទៅស្ទាប អង្អែល សុដន របស់ រូបចំលាកថ្មនៅតាមជញ្ជាំងប្រសាទ ដោយមឹនដឹងខ្លូន ។ ហើយ តែងតែសរសើរ មិនដាចពីមាត់ នៅភាពសិចស៊ីរបស់នារី ពីបុរាណ ដែល យើង គយគន មិនចេះជិនណាយ នេត្រា អ្នកខ្លះទប់ចិត្តមិនបាន យកដៃទៅប៉ះដោយចេតនា។ ហើយក៏មានអ្នកនិយាយលេងបាននិយាយថា ភ្នែកមិនបាន តែបានដៃយោង។ ដោយសាមូលហេតុនេះហើយដែលធ្វើអោយ ផ្នែកនៃដើមទ្រូង របស់រូបចំឡាក់មានភាព រលោងភ្លឺ ជាង កន្លែងណាៗទាំងអស់។ ប្រសិនជារដ្ឋភិបាល មិនដាក់បំរាមទេ នៅថ្ងៃអនាគត មុខជាកូនចៅជំនាន់ក្រោម មិនមានសំណាងបានឃើញ នៅភាពល្អគ្មានពីនៃដើមទ្រូងនារីខ្មែរទេ។

តើពាក្រនៅមានកំរិតមានន័យដូចម្តេច?

បច្ចេកទេសប្រទេសកម្ពុជា ជាប្រទេសក្រីក្រមួយ ដែល  មាន ភាព ខ្សត់ខ្សោយ គ្រប់បែបយ៉ាង  សូម្បី តែប្រទេសយើង មានអំនោយ  ផលពីធម្មជាតិ ដល់ថ្នាក់ យើងហៅថា ប្រទេស  សុវណ្ណភូមិ ក៏ដោយ ក៏យើងមើល ទៅឃើញថាប្រទេសយើង គ្មានផ្លូវអាចក្លាយជា   ប្រទេសអភិវឌ្ឍន៍​បាន​ឡើយ។ ទាំងនេះ ដោយសារ ធនធានរបស់ យើងនៅមានកំរិត។  តើពាក្រ​នៅមាន​កំរិត​នេះមានន័យដូចម្តេច? ហើយតើការស្រមៃរបស់អ្នក អាចធ្វើអោយជនជាតិយើង  បំបាត់ពាក្រមួយនេះ​បានទេ?។ Ex ធនធានមនុស្ស នៅមាមកំរិត ការយលដឹងរបស់ពរដ្ឋ​ នៅមានកំរិត  ការដឹកនាំនៅមានកំរិត វិនិយោកទនរបស់បរទេសនៅមានកំរិត ជាដើម្ប ដែលធ្វើអោយ ប្រទេសយើង  អភិវឌ្ឍន៍នៅមាន​កំរិតដែរ។ តើកត្តាអ្វីធ្វើអោយពាក្រនៅមានកំរិត ពេញនិយម្មដូច្នេះ?។ ទាំងនេះ  ហើយដែលធ្វើអោយ ប្រជាជនរបស់យើង ធុញថប់លាញចេះប្រើក្បាល សំរាប់គឹតពិចារណា រហូតដលថ្នាក់វាយតំលៃថា   ​     ខួរក្បាល របស់ពូកយើងនៅមានកំរិតទៀត សូម្បីតែធម្មជាតិ  បង្កើតមនុស្ស អោយមានខួរក្បាល ដូចៗគ្មា តែថាខ្មែរ គឹរថា ខួរក្បាលខ្មែរនៅមានកំរិត ខួរក្បាល បរទេសគ្មានកំរិតទៅវិញ ។ ទាំងនេះហើយ ដែលធ្វើអោយខ្មែរ យើងអោយតំលៃបរទេសជាង ជនជាតិខ្លួន(ពឹងបរទេស)។ អ្វីដែលជារបស់ខ្មែរ មិនដែលខ្មែរយកភ្នែកមើលទេ។ ប៉ុន្តែនៅពេលដែលជា របស់បរទេ ស រឺ គំរោងមួយនេះរៀបចំ​ដោយបរទេស នោះខ្មែរមុខជា គោរព្ធនិងអោយតំលៃ ជាមិនខាន។ នៅពេលដែលជនជាតិ​មួយ​ដែលនិយាយភាសារតែមួយ ស្តាប់គ្នាលាញបាន តើអ្នកគឹតថា និងមានអ្វីកើតឡើង ចំពោះជាតិនោះ? ។ នៅពេលនេះប្រទេសខ្មែរ គឺស្ថិងនៅក្នុងកំរិត នេះហើយ ខ្មែរនិងខ្មែរនិយាយស្តាប់គ្នាលាញបានហើយ តែបើ បរទេស មកនិយាយបាន ខ្មែរស្តាប់បាន (អ្វីក៏ខ្មែរពឹងបរទេសអោយជួយសំរួល)។ ប្រទេសមួយដែលគ្មានច្បាប់ គ្មាន យុទ្ធធម៌ ហេតុអ្វីបាន ជាជនជាតិណឹងមិនរឹបំរាស់?ដូចមាន​សុភាសិតមួយបានពោលថា ទីណាមានកា ជិះជាន់ទីនោះ មានការរើបំរាស់ ។ តែស្រុកខ្មែរ ទីណា​មានការជិះជាន់ ទីនោះមានការយំស្រែក ទូលអង្វរ បន់ស្រន់ សុំការសណ្តោសប្រណីពីអ្នកជិះជាន់ទៅវិញ មិនចេះប្រើ អំណាចខ្លួនជាពរដ្ឋ នៅលើទឹកដី មិនចេះយកតំរាប់បរទេស ក្នុងការរស់នៅ ។ តែរំពឹងថានិងមានអ្នកក្លាហានជិះសេះស មកជួយសង្គ្រោះ(បរទេស)នៅពេលណាមួយព្រោះ ជឿ សាសនា មិនប្រើក្បាស់ ។ ដូចព្រះបន្ទូលនៅក្នុងសាសនាខ្លះ បានពោលថា ប្រសិនជាចង់អោយព្រះ ជួយ លុះត្រាតែយើងចេះជួយខ្លួនឯងសិនបានព្រះជួយតាមក្រោយ។ ដូចញ៉ាំ អំបិលអ៊ីយោតដែរ កុំភ្លិចខំប្រឹងរៀនផងណា៎។ អ្វីៗក៏មានហេតុនិងផលដើរទន្ទឹម គ្នាដែរ កុំប្រើពាក្យ មិនសំ ប្រទេសយើង ក្រីក្រ ដូចនេះទេព្រោះ ស្ថិតនៅលើទឹកដី សុវណ្ណភូមិ ។

ហេតុអ្វីបានជាកាសិក្សារយើងធ្លាក់ចុះ

libraryប្រទេសកម្ពុជា ជាប្រទេសមួយ ដែលធ្លាប់ មានឈ្មោះ ល្បីល្បាញ នៅក្នុងប្រវត្តសាស្រ្ត ​គួរអោយ ​ជនជាតិយើង មានមោតនភាពជាតិ ​ខ្លួនដែរ ។ ​ក៏ប៉ុន្តែមិនបានប៉ុន្មានផង ក៏ត្រូវ បានធ្លាក់​​ ចុះនៅ​​ភាពល្បីល្បាញនេះ មន្ទិចមួយដងៗ រហូតមក ​ដល់បច្ចុប្បន្ន។ ​​តើកត្តាទាំងនេះបណ្តាលមក ពីអី្វ? ​​តើមកពីសត្រូវឈ្លានពាន រឺមកពីជនជាតិ​ យើង​ជាអ្នកធ្វើអោយ សង្គមយើងធ្លាក់ចុះដល​បាត​​​ដូចនេះ។ តាមការសិក្សារនៃ ច្បាប់ធម្មជាតិ គ្មាន​​ ​ស​ត្រូវ ណាអាចបំផ្លាញ ជាតិសាសណា​មួយ​​​បានឡើង ប្រសិនជា ជាតិសាស នោះមិន ចូលដៃ ​បំផ្លាញជាតិ ​របស់ខ្លួន (ខ្មោចស្រុកមិនអោយដៃ​​ខ្មោចព្រៃក៏មិនហាន)។  តើជាតិសាសមួយចូលរួម និងសត្រូវបំផ្លាញជាតិសាស ខ្លួនអោយសារ​មួលហេតុអ្វី?។​​ទាំងនេះដោយសារ​​ប្រជាជននៅក្នុងសង្គមនោះគ្មានចំនេះដឹងគ្រប់គ្រាន់ក្នុងការធ្វើខ្លួន ជាពរដ្ឋ ​​របស់សង្គមដែលខ្លួនរស់នៅនោះអោយមានភាពថ្លៃថ្នូរ ។ ដូច្នេះហើយ យើងតែងសង្គេត ឃើញថា​ ប្រទេស​ទាំងអស់នៅក្នុងពិភពលោកយើង នៅពេលប្រទេសនោះពោពេញទៅដោយពរដ្ឋដែល​​មានចំនេះដឹង​​ ​សង្គមនោះ​ក៏រីចចំរើនគ្រប់វិស័យនិងមានឥពល ទៅលើប្រទេស ដ៏ទៃដែលមាន ប្រជាជនល្ងុងខ្លៅ ​ជាងប្រទេសខ្លួន ។ យើងក៏ជឿជាក់ថា កាលពីប្រទេសយើង មានឈ្មោះជាចក្រភព ប្រជាជនយើង ​ក៏មានចំនេះដឹងខ្ពួសជាង ប្រជាជន ប្រទេសផ្សេងៗដែរ ។ ហេតុអ្វីបានជាយើងហាន អាស់អាង ដូច្នេះ? ​ព្រោះ យើងសង្កេតឃើញថា នៅតាមប្រសាទ ក្នុងសម័យនោះ គឺតែងតែ បន្សល់សាកសី បង្ហាញថា ជនជាតិ យើងជាអ្នករៀនសូត្រព្រោះ តាមប្រសាទនីមួយៗ សុទ្ធតែ មានបណ្ណាល័យសំរាប់ តំកលឯកសារ ​អោយកូនចៅសិក្សារ រៀនសូត្រ ។ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន បែជាជនជាតិយើង ជាមនុស្ស ដែលខ្ចិល​​រៀនទៅវិញ ។ ហើយបានក្លាយជាជនជាតិ ដែលចេះប្រើតែកំលាំងបាយ សំរាប់ រកស៊ីជញ្ចិមជីវិត្ត ។ ​តើប្រទេសយើងនិងទៅជាយ៉ាងណា នៅពេលដែល ជាតិមួយដែលគ្មានធនធានមនុស្សនោះ។ វានិងធ្វើអោយ ជនជាតិយើង មិនចេះស្រលាញ់ ទ្រព្យសម្បត្តិរួម មិនធ្វើកិច្ចការបំរើរសង្គមខ្លួន ​គឹតតែបុគ្គលនិងបក្សពួក ខ្លួន មិនខ្វលអំពីអនាគត់កូនចៅជំនាន់ក្រោយ ។ ចូលរួមនិង សត្រូវ បំផ្លាញជាតិ ​ខ្លួន គ្មានមនសិការស្នេហាជាតិ ។ នៅពេលនោះតើប្រទេសយើង និងទៅជាយ៉ាងណា?។​

ហេតុអ្វីបានជាខ្មែរមិនចង់រៀនបចេ្ចកទេស

បច្ចេកទេស

កម្ពុជា ជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ ដូច្នេះ ហើយប្រទេសយើង ត្រូវការយ៉ាងចាំបាច់ នៅអ្នក ជំនាញ បច្ចេកទេស សំរាប់ ជួយ ប្រទេសយើង អោយដើរទាន់ការវិវត្ត របស់ បរទេស។ ក៏ប៉ុន្តែ ជនជាតិយើង ភាគច្រើន មិនចូល​ ចិត្តរៀនផ្នែក បច្ចេកទេសប៉ុន្មានទេ។ ទាំងនេះធ្វើអោយ សេដ្ឋកិច្ចរបស់យើងដើរ​យឺតមិនអាច ប្រណាំង ប្រជាញទៅនិងបរទេសបានឡើយ។ តើកត្តាអ្វីបានជាជនជាតិខ្មែរ​ មិនសិក្សារក្នុង ការជ្រើសរើសជំនាញ អោយចំគោល ដៅទីផ្សារការងារនៅពេលបច្ចុប្បន្ន និងអនាគត?។ ទាំងនេះដោយសារ​ជនជាតិយើងជា​មនុស្ស ចង់ធ្វើអ្វីដែលស្រួលៗតែចង់បានប្រាក់ខែច្រើន និង ខ្លាចពិបាក ខ្លាចស្ងាយពីផ្ទះ និង មិនសូវ គឹតអំពី ថ្ងៃអនាគត រឺកូនចៅជំនាន់ក្រោយ របស់ ខ្លួន ជាពិសែល មិនដឹងថាគេខាងក្រៅ ដើរដល់ណាហើយ (ជនជាតិមួយ មិនចូលចិត្ត មើលរឺស្តាប់ព័រមាន)។ មិនតែប៉ុន្នោះខ្មែរ ជឿលើសំណាងរឺ ហៅថាមាន បុណ្យ ពីជាតិមុន ម្យ៉ាងទៀត ជនជាតិ ខ្មែរជាមនុស្ស ផ្អើលតាមគ្នាផងដែរ ។ដោយសារកត្តាទាំងនេះហើយបានជា ធ្វើអោយ ធនធាននៅកម្ពុជា មានផ្នែកខ្លះសំបូរហួរហៀ ប៉ុន្តែផ្នែកខ្លះមិនមានទាលតែសោះ។ ធ្វើអោយ អ្នកវិនិយោកពិបាកក្នុងការសិក្សារ អំពីធនធានដែលយើងមាន និងការដាក់ទន សំរាប់រក ស៊ីនៅ កម្ពុជារបស់យើង។ និងមានអ្នករកស៊ីខ្លះ មើលងាយ សមត្តិភាពការងារ កូនខ្មែរទៀតផង ដូចអ្នកខ្លះថាខ្មែរ មានលទ្ធិភាពទ្រឹមតែ ជាអ្នកស៊ីស្នួលគេទេ ព្រោះជាពួជមួយដែលមិនចេះប្រើខ្លួរក្បាល ក្នុងការច្នៃរប្រឌិត ក្នុងការបង្កើតថ្មី និងជាពួជសាសមួយ ដែល ត្រូវ ដើរក្រោយគេជារៀង រហូត។ អោយប្រាក់ខែប៉ុនណឹងវាច្រើនពេកផង ចង់បានប៉ុន្មានបើសមត្តិភាពអ្នក ប៉ុនណឹង គឺខ្ញុំមករកស៊ីស្រុកអ្នក តែត្រូវជួលអ្នកជំនាញ បកពីប្រទេសផ្សេង ដឹងថា ចំណាយប៉ុន្មានទេ។

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: